News and Events

  IHHNL ចុះចែកអំណោយជូនសិស្សានុសិស្សក្រីក្រចំនួន170នាក់នៅកម្ពុជា នៅថ្ងៃទី១៧ មករា ២០២២ អង្គការជំនួយមនុស្សធម៌អន្តរជាតិ សហការជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា បានចែកអំណោយជាសម្ភារៈសិក្សាចំនួន ១៧០កញ្ចប់ដល់សិស្សានុសិស្សក្រីក្រ មកពីសាលារៀនអន្តរជាតិ អាល់រ៉ូសម៉ាន ភ្នំពេញ និងមកពីសាលាបឋមសិក្សាជ្រៃអណ្តែត ភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខែត្តកណ្តាល។ អំណោយដែលទទួលបាននាថ្ងៃនោះរួមមាន សៀវភៅសរសេរ៥​ក្បាល ប៊ិក៥ដើម និងខ្មៅដៃ៥ដើម។ លោក មូរ៉ាត ឃូត តំណាងអង្គការជំនួយមនុស្សធម៌អន្តរជាតិបានមានប្រសាសន៍ថា ជំនួយនេះបានមកពីសប្បុរសជននៅប្រទេស តួរគី និងសប្បុរសជននៃ ប្រទេស​ ហូឡង់ ជូនដល់ប្អូនៗក្នុងការរៀនសូត្រ។​ គួរបញ្ជាក់ផងដែរថា អង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជាដែលមានឯកឧត្តមហូសេន មហាម៉ាត់ហ្វារីតជាប្រធានតែងតែស្វះស្វែងគៀងគជំនួយពីសប្បុរសជននានទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយឧបត្ថមដល់អ្នកដែលមានជីវភាពខ្វះខាត រឺជួបគ្រោះអគ្គីភ័័យ ទឹកជំនន់ សិស្សានុសិស្សក្រីក្រ-ល- ជារៀងមកហើយ។កម្មវិធីបានបញ្ចប់ទៅដោយសេចក្តីសប្បាយរីករាយ។
On January 17, 2022, the International Humanitarian Relief Organisation (IHHNL) in corporate  with  Cambodian Muslim Intellectual Alliance (CMIA) Distributed 170 School Bag and Stationery to poor students From Al Rosman International School, Phnom Penh and from Chrey Andet Primary School, Prek Ta Prohm Village, Kampong Os Commune, Ponhea Leu District, Kandal Province. Donations received that day included five notebooks, five pens and five pencils, Murat Kurt, the representative of the International Humanitarian Relief Organisation (IHHNL), said: This donation comes from the Turkish donors  and Netherlands to help Cambodian today. It should also be noted that the Cambodian Muslim Intellectual Alliance, Always seek the help of local and foreign donor to support those in need those affected by burned the floods, poor students, etc. The program ended happily.
   
   
   
   

 

  IHHNL ចុះចែកអំណោយជូនកំមារកំព្រា១០៦នាក់នៅកម្ពុជា កាលពីថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២២ អង្គការជំនួយមនុស្សធម៌អន្តរជាតិ សហការជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជាបានចែកអំណោយជាឯកសណ្ឋានសាលា(អាវស១, ខោ-សំពត់១ និងស្បែកជើងប៉ាតា១គូ)ជូនដល់កុមារកំព្រា១០៦នាក់ មកពីមជ្ឈមណ្ឌលកុមារកំព្រា អុំមូអៃម៉ាន(ក្រោមការគ្រប់គ្រងរបស់អង្គការសម្ព័នបញ្ញវន្តមុស្លិមកម្ពុជា) មកពីសង្កាត់ច្រាំងចម្រេះទី១ និងមកពីសង្កាត់ច្រាំងចម្រេះទី២។ ក្នុងនាមប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជាឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីតបានផ្តាំផ្ញើអោយក្មួយៗកំព្រាទាំងអស់ខិតខំរៀនសូត្រ រៀនរស់ រៀនតស៊ូក្នុងឆាកជីវិតធ្វើយ៉ាងណាអោយក្លាយជាកូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ លោក មូរ៉ាត ឃូត តំណាងអង្គការជំនួយមនុស្សធម៌អន្តរជាតិ បានសម្តែងពីក្តីអាណិត ស្រលាញ់ និងជម្រុញអោយក្មួយៗ ខិតខំរៀនសូត្រកុំអោយធ្លាក់ខ្លួនទៅក្នុងរណ្តៅអនក្ខរភាព។
On January 16, 2022, the International Humanitarian Relief Organisation (IHHNL)  in corporate with the Cambodian Muslim Intellectual Alliance (CMIA) Distributed gifts in(One set of  school uniforms)To 106 orphans that from Ummu Aiman Orphanage Center (Under the management of the Cambodian Muslim Intellectuals Alliance), From Sangkat Chrang Chamres 1 and from Sangkat Chrang Chamres 2.  As a Chairman of CMIA His Excellency Hosen Mohamad Farid Urged all orphans to study hard, Learn to live, learn to struggle in life, How to be a good child and how to be good citizens in society. Mr. Murat Kurt the Representative of IHHNL Expressed compassion and urged the children to study hard not to fall into the pit of illiteracy.

  
  
  

 

 នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបានអនុញ្ញាតិអោយ ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ចូលជួបសម្តែងការគួរសម។ក្នុងឳកាសដ៏ប្រពៃនេះ ឯកឧត្តមទីប្រឹក្សាបានទទួលអនុសាសន៍ល្អៗពីឯកឧត្តមរដ្ឋមន្ត្រី  និងបានជូនពរឯកឧត្តមរដ្ឋមន្ត្រី ក្នុងឳកាសឆ្នាំថ្មីឆ្មាំសកល២០២២ សូមឯកឧត្តមរដ្ឋមន្ត្រី សមប្រកបដោយសេចក្តីសុខចម្រើន អាយុយឺនយូរ សុខភាពល្អបរិបូរណ៌ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីបន្តដឹកនាំក្រសួងធម្មការ និងសាសនា អោយកាន់តែរីកចម្រើនតរៀងទៅ។
On the morning of January 3, 2022, HE Chhit Sokhon, Minister of Cults and Religions, paid a courtesy for HE Hoseen Mohamad Farith, Advisor to the Ministry of Cults and Religions. On this wonderful occasion, HE Advisor received good recommendations from His Excellency the Minister And wished His Excellency the Minister on the occasion of the New Year, 2022  … wish His Excellency the best of luck, longevity, good health and success in all tasks to continue to lead the Ministry of Cults and Religions to grow.     
  

  ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់វិហាអ៊ីស្លាម អាស់សាឡាម (សន្តិភាព) នៅខេត្តត្បូងឃ្មុំ។ នាព្រឹកថ្ងៃទី០៨ ខែ ឆ្នាំ២០២១ ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា(CMIA)បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់វិហាអ៊ីស្លាម អាស់សាឡាម (សន្តិភាព) នៅភូមិទា្រទី៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ឯ.ឧ បានឲ្យដឹងថាៈ ម៉ាស្ជិតនេះសាងសង់នៅលើផ្ទៃដី 9m x 13m ជាជំនួយសប្បុរសធម៌របស់អង្គការ Nouvelle Optique ប្រទេសបារាំង ដែលជាអង្គការដៃគូ របស់អង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា ដែលមាន ឯ.ឧ ជាប្រធាន។អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកអនុប្រធានភូមិទ្រាទី៥ លោកហាកិម តួន ប្រជាពលរដ្ឋ និងសិស្សានុសិស្សច្រើនកុះករ។


His Excellency Hosen Mohamad Farid presides over the groundbreaking ceremony for the construction of the As Salam-Peace mosque in Tbong Khmum province.
On 08th December 2021, His Excellency Hosen Mohamad Farid, Advisor to the Ministry of Cults and Religions and President of the Cambodian Muslim Intellectual Alliance (CMIA), presided over the groundbreaking ceremony for the construction of the As Salam-Peace mosque in the Trea 5th village, Trea commune, Krouch Chhmar district, Tbong Khmum province.
According to H.E, the mosque was built on an area of 9m x 13m with the generous support of Nouvelle Optique, France, a partner organization of the Cambodian Muslim Intellectual Alliance,
Attending the ceremony were Mr. Deputy Chief of Trea 5 Village, Mr. Hakim Toun, students and many of villagers.

  
  
  

  (Meaning) Support Petition
We, the leaders and staff of the Cambodian Muslim Intellectual Alliance (CMIA), fully support the remarks made by the Prime Minister of the Kingdom of Cambodia, Samdech Akka Moha Sena Padei Techo Hun Sen, at the inauguration ceremony of the 37-lane road infrastructure. Wastewater treatment plants and achievements in Sihanoukville announced their support for HE Hun Manet as the future Prime Minister's successor, succeeding Samdech Akka Moha Sena Padei Techo. His Excellency Hun Manet is an outstanding young man of Cambodia, full of ability, potential and high talent, as well as good virtues and morals, actively participating in the mission for the cause of the nation, motherland and people of Cambodia.
Date: December 3, 2021
H.E Dr. Hosen Mohamad Farid
Chairman
?>