News and Events

 នៅល្ងាចថ្ងៃទី២៩​ ខែមីនា អង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា(CMIA) សហការជាមួយ គណៈកម្មការម៉ាស្ជិតភូមិកញ្ចោង បានធ្វើពិធីស្រាយបួសជុំគ្នាសម្រាប់ថ្ងៃទី១ នៃខែរ៉ម៉ាទន។ អញ្ជើញចូលរួមក្នុងពិធីនេះមានលោកកហាកឹមម៉ាស្ជិត បងប្អូន​ប្រជាពលរដ្ឋ315នាក់ ។ គួរបញ្ជាក់ថាអាហារស្រាយបួសនេះគឺបានការឧបត្ថម្ភពី អង្គការជំនួយសប្បុរសធម៌អន្តរជាតិនៃប្រទេសហូឡង់ (IHHNL)  សរុបជាទឹកប្រាក់ប្រាមាណ2,700 $ អាមេរិក
On the evening of March 29, the Cambodian Muslim Intellectual Alliance (CMIA) in collaboration with the Kanhchong Village  Organize the iftar. Attending the ceremony were the representative of IHHNL and 315 of vilager. This iftar meal is Donated by the with International Humanitarian Relief Organization (IHHNL) for 2024-1445

 
  
  
  ​​​​

 នៅថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២៩​ អង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា(CMIA) សហការជាមួយ អង្គការជំនួយសប្បុរសធម៌អន្តរជាតិប្រទេសហូឡង់ (IHHNL) ចុះចែកសំលៀកបំពាក់ជូនកុមារកំព្រាចំនួន១០០នាក់ សរុបជាទឹកប្រាក់ប្រមាណ​២,៧០០ ដុល្លារ នៅមជ្ឈមណ្ឌលអ៊ំមូអាយម៉ានភ្នំពេញ និងកុមារកំព្រារស់ក្នុងឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គួរបញ្ជាក់នេះជាលើកទី៤ហើយ ដែល ihhnl បន្តជួយដល់កុមារកំព្រាកម្ពុជា ចាប់តាំងពីឆ្នាំ2011មក. ក្រៅពីកម្រោងជួយក្មេងកំព្រានេះ ​ihhnl ឧបត្ថម្ភ ជាកញ្ចប់អាហារខែរ៉ម៉ាទន និងអាហារស្រាយបួសរ៉ម៉ាទនទៀត។
On 29 March 2024 the Cambodian Muslim Intellectual Alliance (CMIA) Cooperated with International Humanitarian Relief Organization (IHHNL) distributed clothes for 100 Orphans in Ummu Aiman orphan house  from Chrang Chomres, Phnom Penh... And Orphans in Chres Commune, Kampong Tralach District, Kampong Chhnang Province. This is the fourth time that ihhnl has continued to help Cambodian orphans since 2011. In addition to this project to help orphans, ihhnl also donated Ramadan food packages and Ramadan iftar meals.


  

  


  

  


 រ៉ម៉ាទនឆ្នាំ២០២៤នេះអង្គការជំនួយសប្បុរសធម៌អន្តរជាតិនៃប្រទេសហូឡង់ (IHHNL)ឧបត្ថមជាកញ្ចប់អាហារសម្រាប់ស្រាយបួសចំនួន៩០០កញ្ចប់ជូនបងប្អូនខ្មែរអ៊ីស្លាមនៅកម្ពុជាតាមរយៈអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា។អស់រយៈកាល៤ឆ្នាំមកហើយដែលអង្គការទាំងពីរនេះបានសហការគ្នាក្នុងការចែករំលែកជាកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាទន សម្រាប់មុស្លិមដែលទីទាល់ក្រនៅកម្ពុជា។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ អង្គការបានរៀបចំចែកកញ្ចប់អាហារចំនួន២០០កញ្ចប់ជូនអ្នកច្រាំងចំរេះទី១។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អង្គការបន្តចែកជូនចំនួន២៥០កញ្ចប់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ហើយបន្តចែកចំនួន២៥០ទៀតនៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ អង្គការបានរៀបចំចែក២០០កញ្ចប់ទៀតសម្រាប់អ្នកច្រាំងចំរេះទី២។
This Ramadan 2024 The International Humanitarian Relief Organization of the Netherlands (IHHNL) donates 900 of Ramadan food packages to Cambodian Muslims in Cambodia through the Cambodian Muslim Intellectual Alliance (CMIA). For the past four years, the ihhnl and cmia  have been working together to share the Ramadan food package for the poorest Muslims in Cambodia.
On March 05, 2024, the organization distributed 200 food packages to the poorest Muslim living in Chrang Chomres I, Khan Russey Keo, Phnom Penh.
On March 29, 2024, the organization continued to distribute 250 packages in Khleang Sbek village, Kampong Luong commune, Ponhea Leu district, Kandal province, and continue to distribute another 250 in Toul village, Chhouk Sor commune, Kampong Tralach district, Kampong Chhnang province.
On the morning of March 30, 2024, the organization organized to distribute another 200 packages for the poorest Muslim Living in Chrang Chomres II, Khan Russey Keo.   
   
  
  
  
  






 នៅថ្ងៃទី០៩ ខែមីនា​ ឆ្នាំ២០២៤​ អង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា (CMIA)សហការ ជាមួយអង្គការNOUVELLE OPTIQUE ប្រទេសបារាំង បានចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាទនជាគ្រឿងឧបភោគបរិភោគចំនួន២០០កញ្ចប់ជូនបងប្អូនខ្មែរអ៊ីស្លាមនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ។ឯកឧត្តមបណ្ឌិត ហូសេនមហាម៉ាត់ហ្វារីត ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា(CMIA)តំណាងម្ចាស់ជំនួយ បានរំលឹកថា៖អំណោយទាំងនេះគឺជាជំនួយសប្បុរសធម៌ពីបងប្អូននៃប្រទេសបារាំងតាមរយៈអង្គការNOUVELLE OPTIQUE ។ ជារៀងរាល់ឆ្នាំអង្គការទាំង២ តែងសហការគ្នាដើម្បីរកជំនួយជាថវិកា រឺជាកញ្ចប់អាហារដើម្បីចែកជូនដល់បងប្អូនដែលមានជីវភាពរស់ខ្វះខាតនៅកម្ពុជាជាពិសេសក្នុងខែរ៉ម៉ាទន មិនតែប៉ុណ្ណោះអង្គការដៃគូមួយនេះតែងគាំទ្រ និងសហការចំពោះកិច្ចការមនុស្សធម៌ផ្សេងទៀត។ នៅក្នុងឆ្នាំនេះង្គការ NOUVELLE OPTIQUE ក៏បានជួយឧប្ថម្ភផងដែរចំពោះអាហារស្រាយបួសនៅតាមស៊ូរ៉ាវ និងម៉ាស្ជិតមួយចំនួននៅកម្ពុជា។កញ្ចប់អាហារសម្រាប់ខែរ៉ម៉ាទនខាងលើរួមមានៈ អង្ក២០​គីឡូ, ប្រេងឆា២​លីត្រ ម្សៅអង្ក១គីឡូ,ស្ករស២គីឡូ, អំបិល១គីឡូ ផ្លែល្មើ កន្លះគីឡូ និងទឹកដោះគោ៥កំប៉ុង ទឹកត្រីបីដប និងទឹកស៊ីអ៊ីវ៥ដប។ 
On March 09, 2024 CMIA cooperated with Nouvelle Optique distributed 200 of food packages to 200 needy families at Thnol Keng Village, Seda Commune, Dombe District, Tboung Khmum Province. Under President of H.E La Lay the Secretary of State of the Ministry of Cult and Religion, Representative Of H.E Chai Borin, The minister of cult and Religion. H.E Dr. Mohamad Farid the chairman of CMIA was remarked that: these packages are the donation of generous people of France thought Nouvelle Optique. Every year Nouvelle Optique always donated the food packages and Iftar meal for Muslim in Cambodia. May Allah Bless you all, Especially the people (staffs) of Nouvelle Optique.

   

   

   

   

   



 នៅថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២៣ ប្រធានអង្គការ Nouvelle Optique បានចុះចែកកញ្ចប់អាហារចំនួន១០០ កញ្ជប់ជូនបងប្អូនខ្មែរអ៊ីស្លាមនៅសង្កាត់ច្រាំងចម្រេះទី១​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកប្រធានអង្គការបានសម្តែងនូវការរីករាយដែលលោកមានឳកាសបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាផ្ទាល់។ ឯកឧត្តមបណ្ឌិត​ ហូសេន មហាម៉ាត់ហ្វារីត ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជាបានបញ្ញាក់ថា៖ អង្គការ Nouvelle Optique គឺជាដៃគូដ៏សំខាន់ ហើយបានសហការគ្នាជាមួយអង្គការសម្ព័ន្ធបញ្ញវន្តមុស្លិមកម្ពុជា ច្រើនឆ្នាំមកហើយលើការងារមនុស្សធម៌ និងជំនួយផ្សេងៗ។ ជាក់ស្តែងនៅថ្មីៗនេះ ប្រធានអង្គការ Nouvelle Optique បានចុះត្រូវពិនិត្យ និងសាងសង់បន្ថែម នូវ អណ្តូងទឹកស្អាត និងបាសាំងទឹកជូនប្រជាជនកម្ពុជា។
On June 14, 2023 Mr. Roumi Hossein, the president of Nouvelle Optique distribution 100 of food packages to Cambodian muslim people in chrang chomres I , Khan Russey Keo, Phnom Penh. The president of Nouvelle Optique has completed his mission of check up the water pump and water tank that donated by philanthropist of France and from other country. It should be remind that: in Ramadan 2023 Nouvelle Optique donated 200 of Raman packages to the muslim in Cambodia. ​​  

  

  
  

  
  

prev12345...89next
?>